Aeon Logo

គោលការណ៍ឯកជនភាព

គោលការណ៍រក្សាទិន្នន័យបុគ្គល

ក្រុមហ៊ុនអ៊ីអន (ខេមបូឌា) ខូ អិលធីឌី (តទៅនេះហៅថា “អ៊ីអនខេមបូឌា”) យល់ថាភាពឯកជនរបស់បុគ្គល និងសុវត្ថិភាពទិន្នន័យបុគ្គល មានសារៈសំខាន់ខ្លាំង និងប្តេជ្ញាគ្រប់គ្រងទិន្នន័យបុគ្គលរបស់អតិថិជនដោយត្រឹមត្រូវ និងបន្តរួមចំណែកក្នុងសុវត្ថិភាពអតិថិជន និងជីវភាពប្រចាំថ្ងៃល្អ ដោយឈរលើមូលដ្ឋាន “គោលការណ៏ជាមូលដ្ឋានរបស់អ៊ីអន” នៃការស្វែងរកសន្តិភាព គោរពមនុស្សធម៌ និងចូលរួមចំណែកក្នុងការងារសហគមន៍ ដោយយកទស្សនៈអតិថិជនជាគោលដៅចំបង។ អ៊ីអនខេមបូឌា គោរពភាពឯកជនរបស់បុគ្គល និងប្តេជ្ញាគ្រប់គ្រងទិន្នន័យបុគ្គលដោយប្រុងប្រយត្ន័និងសុវត្ថិភាព។ បន្ថែមពីនេះ អ៊ីអនខេមបូឌា មានបំណងបង្កើតទំនាក់ទំនងដែលអាចទុកចិត្តជាមួយនឹងសហគមន៏ក្នុងតំបន់របស់អ៊ីអនខេមបូឌា។

 

. គោលការណ៍ការពារទិន្នន័យបុគ្គល

អ៊ីអនខេមបូឌា កំពុងអនុវត្តការប្រឹងប្រែងខាងក្រោមដើម្បីធានាគោលការណ៍គ្រឹះនៃការការពារទិន្នន័យបុគ្គល៖

. គណៈគ្រប់គ្រង និងបុគ្គលិកទាំងអស់ គោរពតាមច្បាប់ បទបញ្ញត្តិ និងបទបញ្ជាផ្ទៃក្នុងទាក់ទងនឹងទិន្នន័យបុគ្គល។

. អ៊ីអនខេមបូឌា នឹងស្នើអោយអ្នកផ្គត់ផ្គង់ និងភាគីពាក់ពន្ធ័សហការការពារទិន្នន័យបុគ្គល។

. អ៊ីអនខេមបូឌា នឹងដាក់គោលការណ៍នេះសម្រាប់ពិនិត្យមើលលើគេហទំព័រ។

 

. ការគ្រប់គ្រងទិន្នន័យបុគ្គល

. អ៊ីអនខេមបូឌា នឹងបញ្ជាក់ពីគោលបំណងនៃការដាក់បញ្ជូលគ្នា ប្រើប្រាស់ និងចែកចាយទិន្នន័យបុគ្គលរបស់អតិថិជន នៅ

ពេលទទួលបាន។ អ៊ីអនខេមបូឌា នឹងប្រើប្រាស់ពត៑មាន សម្រាប់តែគោលបំណងនៃវិសាលភាពនេះ។

. អ៊ីអនខេមបូឌា នឹងឆ្លើយតបភ្លាម និងត្រឹមត្រូវទៅសំណើរលើការបង្ហាញ ការកែតម្រូវ និងការបញ្ចប់ទិន្នន័យបុគ្គល និងការ

ប្រើប្រាស់ក្នុងពេលវេលាសមហេតុផល។

. អ៊ីអនខេមបូឌា នឹងគ្រប់គ្រងដោយត្រឹមត្រូវទិន្នន័យបុគ្គលអតិថិជនដើម្បីធានាទិន្នន័យបុគ្គលរបស់អតិថិជនពីការចូលដោយ

គ្មានសិទ្ធិ ការខាតបង់ ការកែប្រែ និងការលេចធ្លាយ ឬការប្រើប្រាស់ខុសផ្សេងនៃទិន្នន័យបុគ្គល។

 

សេចក្តីថ្លែងនៃគោលការណ៍ឯកជន
ទិន្នន័យ ឬពត៌មានបុគ្គល នឹងត្រូវបានប្រើប្រាស់ក្នុងគោលបំណងខាងក្រោម៖

-          ដឹកជញ្ជូន ឬអោយដៃគូដឹកជញ្ជូនដឹកជញ្ជូនទំនិញដែលអតិថិជនទិញពីគេហទំព័រ

-          ឆ្លើយតបនឹងការបញ្ជាទិញទំនិញ និងការលក់ទំនិញ ឬគ្រឿងបន្លាស់ដែលពាក់ពន្ធ័នឹងអតិថិជន ដែលរួមមាន៖ ករណីសារ៉េសំលៀកបំពាក់

-          អនុវត្តសេវាកម្មថែទាំ និងការជួសជុលទំនិញ ដែលបានទិញរួចដោយអតិថិជន

-          ផ្តល់និតិវិធី និងសេវាកម្មដោយផ្អែកតាមធានារ៉ាបរង និងការធានាលើទំនិញជាដើម ដែលទាក់ទងអតិថិជន

-          ចុះឈ្មោះក្នុងសេវាសមាជិកផ្សេងៗសម្រាប់អតិថិជន និងផ្តល់អត្ថប្រយោជន៍តាមរយៈសេវាសមាជិក ដែលរួមមានជាអាទិ៍៖ អត្ថប្រយោជន៍ដែលផ្តល់ពីកម្មវិធីសេវាកម្មនោះ

-          ផ្តល់ ឬជូនដំណឹងទៅអតិថិជនពីពត៑មានទំនិញដែលពាក់ពន្ធ័ដូចជា៖ ទីផ្សារ និងឬសម្ភារៈប្រម៉ូសិនពីពេលមួយទៅពេលមួយ

 

-          ណែនាំពីព្រឹត្តិការណ៍ផ្សេងៗដូចជា៖ ពិពណ៌ សិន្នបាត កម្មវិធីប្រលង កម្មវិធីរង្វាន់ និងព្រឹត្តិការណ៌ផ្សេង ឬណែនាំពីការផ្សព្វផ្សាយពាណិជ្ជកម្មទៅអតិថិជន

-          ក្នុងគោលបំណងធ្វើកម្រងសំនួរ ដែលទាក់ទងនឹងកម្រងសំនួរទៅអតិថិជន

-          ធ្វើប្រម៉ូសិនលក់ និងការផ្សព្វផ្សាយទីផ្សារ

-          កត់ត្រាខ្លឹមសារទូរសព្ទជាមួយនឹងអតិថិជន និងថតរូបនៅក្នុងហាងសម្រាប់ការបង្ការបទល្មើស ឬបញ្ជាក់ពីខ្លឹមសារដែលបានទាមទារ

-          ទូទាត់គណនីជាដើម និង

-          ទុក រក្សា និងគ្រប់គ្រងទិន្នន័យរបស់អតិថិជនទាំងអស់ ក៏ដូចជាចែកចាយ ផ្ទេរ និងដាក់បញ្ជូលទិន្នន័យអតិថិជនដែលទទួលបានក្នុងសម្ពន្ធ័ក្រុមហ៊ុន អ៊ីអន

 

អ៊ីអនខេមបូឌា អាចស្នើ ឬប្រើប្រាស់ទិន្នន័យបុគ្គលរបស់អតិថិជន ដូចកំណត់ជាក់លាក់ខាងលើ ហើយនឹងរក្សាទុកទិន្នន័យបុគ្គលរបស់អតិថិជន តាមការតម្រូវរបស់ច្បាប់ និងបទបញ្ញាតពាក់ពន្ធ័ក្នុងគោលបំណងដែលត្រូវការ។

 

អតិថិជន អាចចូលទស្សនាគេហទំព័រ និងចូលដោយសេវី ដោយមិនតម្រូវអោយផ្តល់ពត៑មានលម្អិត។ ក្នុងរយៈពេលចូលទស្សនាគេហទំព័រ អតិថិជននៅតែមិនតម្រូវអោយបង្ហាញឈ្មោះ ហើយគ្រប់ពេល អ៊ីអនខេមបូឌាអាចកំណត់ពីអតិថិជន លុះត្រាតែអតិថិជនមានគណនីនៅគេហទំព័រ និងចុះឈ្មោះចូលជាមួយនឹងឈ្មោះប្រើប្រាស់ និងលេខកូដសម្ងាត់។ អតិថិជន អាចកែពត៌មានដោយចូលក្នុងគណនីក្នុងគេហទំព័រ។ អ៊ីអនខេមបូឌា រក្សាសិទ្ធិកែប្រែ និងប្តូរគោលការណ៍ឯកជនភាពគ្រប់ពេល។ ការកែប្រែគោលការណ៍ នឹងត្រូវបានផ្សាយលើគេហទំព័ររបស់អ៊ីអនខេមបូឌា។

 

ប្រសិនបើអតិថិជន មានមតិ ឬយោបល់ សូមធ្វើការទាក់ទងតាមរយៈអ៊ីម៉ែល៖

[email protected]